នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលសិក្ខាសាលខាងជើងវិមានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “កិច្ចការសភា (ជំហានទី៥)” ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ។ វគ្គបណ្តុះបណ្តាលខាងលើនេះ សិក្សារៀងរាល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី១៣ ខែឧសភា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ សិក្សាតាមប្រព័ន្ធវីដេអូ (Zoom) ដែលឧទ្ទេសនាមដោយឯកឧត្តម ប៊ុន វុទ្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានសិក្ខាកាម ជាមន្ត្រីរាជការជាថ្នាក់អនុប្រធាន និងប្រធានការិយាល័យ មកពីគ្រប់អង្គចំណុះឱ្យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សិក្ខាកាមចូលរួមចំនួន៤៨នាក់ (ស្រី២៥នាក់ និងបុរស២៣នាក់) ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន